គណៈកម្មការទី៥ ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ
នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៣ គឺ៖
១-បូកសរុបរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤
២-បូកសរុបរបាយការណ៍ចំណូល-ចំណាយប្រចាំខែកុម្ភៈ ឆ្នាំ២០២៤
៣-បញ្ហាផ្សេងៗ (មតិចូលរួមរបស់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការ)៕
ប្រភព៖នាយកដ្ឋានព័ត៌មាន